កណ្តាល៖ រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែឧសភា និងលើកទិសដៅផែនការសកម្មភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែមិថុនា ឆ្នាំ២០២២ និងផ្សព្វផ្សាយផែនការការងារផ្សេងៗមួយចំនួនទៀត របស់អង្គភាព នៅសាលប្រជុំទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត។