កំពង់ធំៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ស្វាយ ដឹកនាំដោយលោក វរៈសេនិយ៍ត្រី តាប់ សារឿន មេបញ្ជាការស្រុក បានចូលរួមជាមួយលោកអភិបាលស្រុកកំពង់ស្វាយ
បាននាំនូវអំណោយ មនុស្សធម៍ទៅចែកជូនប្រជាពលរដ្ឋចំនួន២០គ្រួសារ នៅភូមិចុងព្រៃ ឃំុកំពង់ស្វាយ ស្រុកកំពង់ស្វាយស្ថិតនៅក្នុងវត្តវិហារខ្ពស់ ខេត្តកំពង់ធំ ដែលអំណោយទាំងនោះរួមមានៈ ទឹកសុទ្ធ, ទឹកត្រី, ទឹកស៊ីអីវ, មី, ស្ករស, ទឹកក្រូច, តែ និងថវិកាមួយចំនួន។