You are currently viewing កម្លាំងអាវុធហត្ថ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថ សហការបង្ក្រាបបទល្មើសនេសាទ

ថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ជា សំណាង នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចាប់ពីស្នាក់ការកំពង់លួងទៅកោះតាបរ ភូមិផាត់សណ្តាយ ឃុំផាត់សណ្តាយខេត្តកំពង់ធំ និងបន្តមកថ្គោល ខេត្តពោធិ៍សាត់ ដោយបានរឹបអូសរបាំងសាច់អួនចំនួន ៦របាំងប្រវែង ៥១០០ម៉ែត្រ, លូ ២១បាត់លូ, បចំនួន០១, បង្គោល-ចម្រឹងចំនួន ៣៥០ដើម, លែងត្រីចម្រុះចំនួន ៣៥គីឡូក្រាម និងបានអប់រំណែនាំប្រជានេសាទដោយប្រើឧបករណ៍នេសាទមងបណ្តែត ចំនួន  ០៣នាក់

អប់រំណែនាំបញ្ឈប់ប្រជានេសាទអោយប្រើប្រាស់ឧបករណ៍នេសាទរបាំងសាច់អួនខុសក្រឡានិងប្រវែងឱ្យអនុវត្តតាមច្បាប់ស្តីពីជលផល និងមេឃុំផាត់សណ្តាយ និងមេប៉ុស្តិនគរបាលឃុំផាត់សណ្តាយបាន ស្នើសុំធានាយកប្រជានេសាទខុសច្បាប់ចំនួន ០៨នាក់យកទៅអប់រំណែនាំ និងធ្វើកិច្ចសន្យា ឈប់អោយធ្វើនេសាទខុសច្បាប់បន្តទៀត។