You are currently viewing ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា បានអញ្ជើញដឹកនាំរៀបចំហ្វឹកហាត់សាកល្បងដំណើរការកម្មវិធី ដើម្បីត្រៀមអបអរខួបលើកទី៤៥

ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា បានអញ្ជើញដឹកនាំរៀបចំហ្វឹកហាត់សាកល្បងដំណើរការកម្មវិធី ដើម្បីត្រៀមអបអរខួបលើកទី៤៥

ត្បូងឃ្មុំ៖ នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X16 ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការហ្វឹកហ្វឺន បានអញ្ជើញដឹកនាំរៀបចំហ្វឹកហាត់សាកល្បងដំណើរការកម្មវិធី ដើម្បីត្រៀមអបអរខួបលើកទី៤៥ ទិវានៃការចងចាំដំណើឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧  –  ២០ មិថុនា ឆ្នាំ២០២២) ដែលពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។