You are currently viewing ឧត្តមសេនីយ៍ត្រី អោក សំណាង នាំយកអំណោយជាស្រាបៀរចំនួន ១០,០០០កេស ប្រគល់ជូនភាគីមិត្តវៀតណាម

ឧត្តមសេនីយ៍ត្រី អោក សំណាង នាំយកអំណោយជាស្រាបៀរចំនួន ១០,០០០កេស ប្រគល់ជូនភាគីមិត្តវៀតណាម

ស្វាយរៀង៖ ដោយបានការអនុញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅច្រកទ្វារអន្តជាតិបាវិត ខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី អោក សំណាង នាយរងខុទ្ទការល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាំយកអំណោយជាស្រាបៀរចំនួន ១០,០០០កេស ប្រគល់ជូនភាគីមិត្តវៀតណាម ៨អង្គភាពចំណុះកងទ័ព និងមាន២ខេត្ត ក្នុងឱកាសពិធីអបអរសាទរខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត(២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២)