ត្បូងឃ្មុំ៖ នៅអគារមិត្តភាព រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំកងរាជអាវុធហត្ថបានធ្វើចូលរួមកិច្ចប្រជុំផែនការ ការពារសន្តិសុខ ជាមួយស្ថាប័នដែលមានការពាក់ព័ន្ធ ដើម្បីត្រៀមអបអរខួបលើកទី៤៥ ទិវានៃការចងចាំដំណើឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ឆ្នាំ២០២២) ដែលពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។