You are currently viewing ក្រុមគ្រូពេទ្យសុខាភិបាលកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី ៥ ដល់កងរាជអាវុធហត្ថ និងគ្រួសារ!

ក្រុមគ្រូពេទ្យសុខាភិបាលកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី ៥ ដល់កងរាជអាវុធហត្ថ និងគ្រួសារ!

យោងតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាលជាពិសេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដែលនាយឧត្តមសេនីយ៍តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខកូនចៅក្រោមឱវាទ និងក្រុមគ្រួសារអាវុធហត្ថ ។ ទើបព្រឹកថ្ងៃទី ២២ ខែ មិថុនាឆ្នាំ២០២២នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធី និងជំរុញការចាក់ វ៉ាក់សាំងដូសទីវ៥ ជូនដល់នាយអាវុធហត្ថ ពលអាវុធហត្ថ និងគ្រួសារអាវុធហត្ថ ។