ស្វាយរៀងៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រារព្ធពិធីប្រជំុត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ រយះពេល០៩ខែ និងលេីកទិសដៅ ប្រចាំត្រីមាស៤ ឆ្នាំ២០១៦
ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការអញ្ជេីញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរង ការិយាល័យ លោកមេបញ្ជាការ ក្រុង ស្រុក សរុបចំនួន៥៧នាក់។
ក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ក៍បានផ្សព្វផ្សាយនូវប្រសាសន៍ ដ៍ខ្ពង់ខ្ពស់ របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ក្នុងពិធីប្រជំុត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ រយះពេល០៩ខែ និងលេីកទិស ដៅប្រចាំត្រីមាស៤ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។