You are currently viewing ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ទទួលជួបសំណេះសំណាលជាមួយ ក្រុមការងារក្រសួងប្រៃសណីយ៍

ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ទទួលជួបសំណេះសំណាលជាមួយ ក្រុមការងារក្រសួងប្រៃសណីយ៍

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបសំណេះសំណាលជាមួយ ក្រុមការងារក្រសួងប្រៃសណីយ៍ ដឹកនាំដោយ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងប្រតិភូអមដំណើរដោយ ពីធីសំណេះសំណាលនេះគឺដើម្បីស្វែងយល់ពីតួនាទីភារកិច្ច និងតម្រូវការរបស់ស្នងកាដ្ឋានពិសេសការិយាល័យប្រតិបត្តិការបច្ចេកវិទ្យា ។

លោក ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង បានស្វាគមន៍ និងថ្លែងអំណរគុណក្រុមការងាររបស់ក្រសួងប្រៃសណីយ៍ ដែលបានចុះមកស្វែងយល់ពីតម្រូវការចាំបាច់របស់កងរាជអាវុអហត្ថក្នុងការប្រើប្រាស់បច្ចេទវិទ្យាឌីជីថល និងបានធ្វើបទបង្ហាញពីតួនាទី រចនាសម្ព័ន្ធកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតួនាទី ភារកិច្ចស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ ពិសេសតួនាទី ភារកិច្ច ការិយាល័យប្រតិបត្តិការបច្ចេកវិទ្យា ព្រមទាំងបានលើកនូវសំណូពរ និងកង្វល់មួយចំនួនពាក់ព័ន្ធនិងបច្ចេកវិទ្យាព័ត៌មាន ។