ភ្នំពេញ៖ នៅថ្ងៃ អង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក កង សារ៉េត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តរតនគិរី បានធ្វើការផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅសាលាអនុវិទ្យាល័យអូរយ៉ាដាវ ស្ថិតនៅភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុបអ្នកចូលរួមទាំងអស់ចំនួន ៥៨០នាក់ស្រី ២៦០នាក់។ ក្នុងនោះដែរលោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក អូរយ៉ាដាវបានឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួនក្នុងកម្មវិធីរួមមានសៀវភៅចំនួន៥០០ ក្បាល និងប៊ិចចំនួន ៥០០ដើម ទឹកបរិសុទ្ធចំនួន ២៥កេស ប្រគេនព្រះសង្ឃ ១០អង្គថវិកា ៦៦០,០០០ រៀល ជួលរោង ថវិកា ៧០០,០០០ រៀល និង បានឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ ចំនួន ២០នាក់ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន២០,០០០រៀល ឧបត្ថម្ភថវិកាចំនួន ២ឃុំ ក្នុង១ឃុំ ១០នាក់ក្នុងម្នាក់ៗ ថវិកា ២០,០០០ រៀលសរុបថវិកាទាំងអស់ចំនួន ៣,៣៩៥,០០០ រៀល ។