ប៉ៃលិន៖ រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ១,០០០,០០០ រៀល ( មួយលានរៀល ) ប្រគល់ជូនភរិយាលោកព្រឹន្ធបាលទោ សុគុណ បូណា ជំនួយការការិយាល័យផែនការ នៃមន្ទីរកសាងកម្លាំង ដែលទើបនឹងសម្រាលកូន នៅគេហដ្ឋានស្ថិតនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។