ពោធិ៍សាត់៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំង២០២២ កម្លាំងអាវុធហត្ថសហការជាមួយកម្លាំងចម្រុះថ្នាក់ជាតិ ដឹកនាំដោយលោក ឈិន តួ នាយរងអធិការដ្ឋានខាងត្បូងបឹងទន្លេសាប និងលោក ឧត្តមសេនីយ៍ទោ ជា សំណាង នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបបទល្មើសនេសាទនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានបង្ក្រាបរបាំងស្បៃមុង ៣៨ ខ្សែ ប្រវែង ៤,៥០០ម៉ែត្រ, លូកងស្បៃមុង ៣០មាត់,បង្គោល ៩៧០ដើម, លែងកូនត្រីចម្រុះចំនួន១៩គីឡូចូលក្នុងបឹងទន្លេសាបវិញ វត្ថុតាងទាំងអស់ត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែង។