កំពត៖ នៅវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយស្ថាប័នពាក់ព័ន្ធចុះឃាត់ចាប់គ្រឿងចក្រអេស្កាវ៉ាទ័រចំនួន០៤គ្រឿង និងមនុស្សចំនួន ០៦ នាក់ ដែលបានធ្វើសកម្មភាពឈូសឆាយដីភ្នំ ដែលជាដីរក្សាការពារ នៅក្នុងសម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុន វើលទ្រីស្តា នៅចំណុចភ្នំបាត់ដឹង ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខណ្ឌរដ្ឋបាលព្រៃឈើកំពតផ្ញើ និងរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតដើម្បីចាត់ការតាមនីតិវិធី។