You are currently viewing អាវុធហត្ថរាជនីភ្នំពេញ បរិច្ចាកឈាមជូនដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់

អាវុធហត្ថរាជនីភ្នំពេញ បរិច្ចាកឈាមជូនដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់

ភ្នំពេញ៖ ស្ត្រីអ្នកជំងឺម្នាក់ ឈ្មោះ ជួន រ៉ាំ អាយុ២៩ឆ្នាំ មកពីឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សភាពជំងឺធ្ងន់ធ្ងរ ត្រូវការអ្នកស្ម័គ្រចិត្ត បរិច្ចាគឈាមជាបន្ទាន់ គ្រាន់តែបានឮព័ត៌មានថាអ្នកជំងឺជាអ្នកបន្ទាយមានជ័យ លោក ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២នាក់ ទៅចូលរួមបរិច្ចាគឈាម ជួយដល់ប្អូនស្រីភ្លាមៗទាន់ពេលវេលា។