ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថ មិនត្រឹមតែយកចិត្តទុកដាក់លើកិច្ចការងារបង្ក្រាបបទល្មើស ដែលកើតមានឡើងនៅក្នុងសង្គមប៉ុណ្ណោះទេ កម្លាំងកងរាជអាវុធហត្ថក៏តែងតែយកចិត្តទុកដាក់ លើក្តីសុខ និងទុក្ខលំបាករបស់ បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែង តាំងពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ រហូតដល់យប់ថ្មើនេះ កម្លាំអាវុធហត្ថខណ្ឌដង្កោ បានចូលរួមចុះជួយធ្វើទំនប់ទប់ស្កាត់ទឹកដែលបានហូរលិចផ្ទះ
ប្រជាពលរដ្ឋដែលស្ថិតនៅស្ពាន៧មករា ភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមជាមួយគណ:បញ្ជាការឯកភាពខណ្ឌដង្កោ និងកម្លាំងនគរបាលខណ្ឌ រួមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការត្រួតពិនិត្យ ដោយផ្ទាល់ពី ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមផងដែរ។