ភ្នំពេញ៖ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារអប់រំបណ្តុះបណ្តាលនិងហ្វឹកហ្វឺន បានអញ្ជើញបិទវគ្គភាសាបារាំងជំនាន់ទី៣។ អញ្ជើញចូលរួមក្នុងពិធីបិទវគ្គនេះ មានលោកវរសេនីយ៍ត្រី វងសង់ ម៉ារេស្តូ ប្រធានគម្រោងសហប្រតិបត្តិការបារាំងអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ នាយកវិទ្យាស្ថាន ឧត្តមសេនីយ៍ ស្នងការរង ស្នងការដ្ឋាន នាយការិយាល័យ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស យោធាចារ្យ នាយ នាយរងការិយាល័យ វិទ្យាស្ថាន និងសិក្ខាកាម ជាច្រើនរូប។