រតនគិរី៖ នៅវេលាម៉ោង១១ និង២៥នាទី ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគីរី និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកវើនសៃ ដឹកនាំដោយលោក វរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ បានសហការចុះល្បាតក្នុងភូមិសាស្រ្តស្រុកវើនសៃ លុះទៅដល់ចំណុចនិយាមកា ( ៦៨០៥៩៤,៥២៩៩៤៣ ) ស្ថិតនៅភូមិវើនហយ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី បានប្រទះឃើញឈើអារជ្រុង (ផ្ចិក)ចំនួន ៣៨ ដុំ ធ្វើសន្និធិដោយគ្មានលិខិតអនុញ្ញាត បន្ទាប់មកលោកព្រះរាជអាជ្ញារង បានបញ្ជាឲ្យទុកកម្លាំងចំនួន ០៥ នាក់ ការពារបណ្តោះអាសន្ន ដើម្បីឲ្យជំនាញដឹកជញ្ជូនយកមករក្សាទុកសាលាឃុំ ហាត់ប៉ក់ និងធ្វើការវាស់វែងចាត់ការតាមនីតិវិធី។