បាត់ដំបង៖ នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្លរខ្លាញ់ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់នៅភូមិស្លរខ្លាញ់ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ពាក់ព័ន្ធករណីគ្រឿងញៀន និងចាប់យកវត្ថុតាងទូរសព្ទ័ ០១ គ្រឿង, ថ្នាំម្សៅពណ៌សថ្លា ចំនួន ០៤ ថង់តូច, ថ្នាំគ្រាប់ពណ៌ផ្កាឈូកប្រភេទ WY ចំនួន ១២២ គ្រាប់, ជញ្ជីងថ្លឹងថ្នាំ ចំនួន ០១ គ្រឿង, បំពង់កែវចំនួន ០១ បំពង់ជក់ចំនួន ០៥ និងដែកកេះចំនួន ០១ និងកាបូបតូចពណ៌ខ្មៅចំនួន ០៣ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។