២៦ មិថុនា ២០២២ ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង និងឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៦ ក្នុងស្រុករមាសហែក បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង។