You are currently viewing ឧត្តមសេនីយ៍ត្រី ថុង ណារុង ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់

ឧត្តមសេនីយ៍ត្រី ថុង ណារុង ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់

កោះកុង៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១ – ២៨.៦.២០២២) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងមានអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យ មេបញ្ជាការក្រុងខេមរៈភូមិន្ទ មេបញ្ជាការស្រុកមណ្ឌលសីមា ព្រមទាំងនាយអាវុធហត្ថ ដែលពាក់ព័ន្ធក្នុងផែនការ ។