កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៨:៣០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការស្រុក សហការជាមួយកម្លាំងចំរុះ បានចុះបង្រ្កាបបទល្មើសនេសាទនៅចំណុច ដំបូកក្រហម ស្ថិតនៅភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងសាច់អួនចំនួន០៦ កន្លែង ប្រវែង៦០០ ម៉ែត្រ, លូសាច់អួនចំនួន ១០មាត់, បង្គោលចំរុះចំនួន៥០០ដើម, ចាក់លែងត្រីចំរុះចំនួន១០គីឡូក្រាម សម្ភារៈនិងវត្ថុតាងបានកាប់បំផ្លាញចោលនៅនឹងកន្លែង។