កោះកុង៖ នៅវេលាម៉ោង ១៣:៣០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ និងកម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរង ទទួលការងារបង្រ្កាបបទល្មើស ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីព្រះរាជអជ្ញាអមសាលាតំបូងខេត្តកោះកុង កម្លាំងបានបង្រ្កាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផែថ្ម ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី៕