You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ និងជំនាញវិជ្ជាជីវៈអាវុធហត្ថ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ និងជំនាញវិជ្ជាជីវៈអាវុធហត្ថ

ព្រះវិហារៈ នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ និងជំនាញវិជ្ជាជីវៈអាវុធហត្ថ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តព្រះវិហារ
ប្រចាំឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការ
ចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការក្រុង ស្រុក នាយការិយាល័យ និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើននាក់ផងដែរ។

យោងតាមផែនការហ្វឹកហ្វឺនដែលអានដោយនាយការិយាល័យហ្វឹកហ្វឺន បានអោយដឹងថា វគ្គហ្វឹកហ្វឺននេះមានរយៈពេល១៥ថ្ងៃ ស្មើនឹង៧២ម៉ោង ហើយចាប់ផ្តើមពីថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលមានសិក្ខាកាមសរុបចំនួន៥២នាក់ ហើយវគ្គហ្វឹកហ្វឺន
នេះមានចំនួន១១មេរៀន ក្នុងនោះមុខវិជ្ជាយោធាស្មើនឹង ៤០% មុខវិជ្ជាជំនាញអាវុធហត្ថ ស្មើនឹង៦០%។
s1

s2

s3

s4