You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ប្រមូលបច្ច័យក្នុងពិធីបុណ្យស្លសិតទៀនព្រះវស្សាបានជាង ៧០លានរៀល

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ប្រមូលបច្ច័យក្នុងពិធីបុណ្យស្លសិតទៀនព្រះវស្សាបានជាង ៧០លានរៀល

កណ្តាល៖ រសៀលថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅស្រី និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថក្រោមឱវាទទាំងអស់ ព្រមទាំងព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូលបានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីបុណ្យស្លសិតទៀនព្រះវស្សា ដើម្បីវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តទេពរង្សី ស្ថិតនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

ក្នុងពិធីបុណ្យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រមូលបច្ច័យបានប្រមាណជាង ៧០ លានរៀល ។