You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង សហការ បង្ក្រាបបទល្មើសនេសាទ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង សហការ បង្ក្រាបបទល្មើសនេសាទ

ឧត្តរមានជ័យៈ នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង សហការជាមួយមន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុច ភូមិទំនុប ឃុំត្រពាំងតាវ ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។

បើតាមប្រភពពត៌មានពី លោក វ៉ាន់ តូច មន្ត្រី កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន លូស្បៃម៉ុងចំនួន០៦មាត់ ដែលមានប្រវែង៦០០ម៉ែត្រ។

បច្ចុប្បន្ន វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។
d1

d2