ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានប្រចាំការគណ:កម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីរំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ អ៊ិច១៦។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម លោកជំទាវ នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ វរសេនីយ៍ មកពីក្រសួង ស្ថាប័ន ពាក់ពន្ធ័ ជាច្រើនរូប។ កិច្ចប្រជុំផ្តោតលើរបៀបវារ៣ ទី១ របាយការណ៍ពីពិសោធន៍ការងាររៀបចំប្រារព្ធពិធីខួបលើកទី៤៥ ទី២ របាយការណ៍ចំណាយ ការរៀបចំខួបលើកទី៤៥ និងទី៣ ការចូលរួមមតិយោបល់ ត្រួតពិនិត្យ វាយតម្លៃ ចំណុចចន្លោះប្រហោង ចំណុចខ្វះខាត។