កែប៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានធ្វើពិធីផ្ទេរកម្លាំងកងរាជអាវុធហត្ថចំនួន២៤នាក់ បំពេញភារៈកិច្ចនៅខេត្តព្រះសីហនុ មកបំពេញភារៈកិច្ចនៅខេត្តកែបវិញ ពិធីនេះក្រោមធិបតីភាព លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទប្រទេស។