You are currently viewing វរសេនីយ៍ទោ ឡេង គឹមឈាន ប្រជុំផ្សព្វផ្សាយតួនាទីភារកិច្ច ពង្រឹងការងារជំនាញតាមមន្ទីរ ការិយាល័យ និងមូលដ្ឋាន

វរសេនីយ៍ទោ ឡេង គឹមឈាន ប្រជុំផ្សព្វផ្សាយតួនាទីភារកិច្ច ពង្រឹងការងារជំនាញតាមមន្ទីរ ការិយាល័យ និងមូលដ្ឋាន

ត្បូងឃ្មុំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ ពង្រឹងការងារជំនាញតាមមន្ទីរ ការិយាល័យ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុក/ក្រុង ក្រោមអធិបតីភាពលោក វរសេនីយ៍ទោ ឡេង គឹមឈាន នាយសេនាធិការ កងរាជអាវុធហត្ថខេត្ត តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយមានសមាសភាពចូលរួមលោកនាយសេនាធិការង ប្រធានមន្ទីរ នាយលេខាធិការដ្ឋាន និងមេបញ្ជាការមូលដ្ឋានស្រុក/ក្រុង កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។