ស្វាយរៀងៈ ជនសង្ស័យចំនួន០២នាក់ ដែលជាជនសកម្មក្នុងការចរាចរណ៍ នូវសារធាតុញៀន ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ធ្វើការឃាត់ខ្លួន ។ បើតាមប្រភពពត៌មានពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ២២ និង០៥នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍ត្រី បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. ហេង សុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិវត្តចាស់ ឃំុព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល
០២. ទៀង ណារី ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៩កញ្ចប់
០២. ប្រាក់រៀលចំនួន១០៥.០០០រៀល
០៣. ប្រាក់ដុងវៀតណាម ចំនួន៤៧០.០០០.០ដុង
០៤. ជញ្ជីងសម្រាបថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង
០៥. ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ និងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។