កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថស្រុកបរិបូណ៌ ដឹកនាំដោយលោក អនុសេនីយ៍ទោ ហឿន មាស មេបញ្ជាការរងស្រុកបរិបូណ៌ បានសហការជាមួយកម្លាំងចម្រុះចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទត្រង់ចំណុចកោះរី ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយបានចាប់យករបាំងសាច់អួនចំនួន ០៤កន្លែង ប្រវែង៤០០ម៉ែត្រ, លូសាច់អួនចំនួន០៤មាត់, បង្គោលចំនួន៤០០ដើម, លែងត្រីចម្រុះចំនួន១០គីឡូក្រាម សម្ភារៈ និងវត្ថុតាង បានបំផ្លាញនៅនឹងកន្លែង។