You are currently viewing ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ២៤លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ទោ ណូ ស៊ឹមចេក

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ២៤លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ទោ ណូ ស៊ឹមចេក

កណ្តាល៖ ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី សំ តុលា តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៤,០២៩,៥០០រៀល និងគ្រឿងឧបគោគបរិភោគមួយចំនួន ជូនដល់គ្រួសារសព លោក អនុសេនីយ៍ទោ ណូ ស៊ឹមចេក ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាឮ ខេត្តកណ្តាល ដែលបានទទួលមរណភាពដោយរោគាពាធនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២។ ក្នុងឱកាសនោះ លោកមេបញ្ជាការ បានឲ្យដឹងថានេះគឺជាការសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រឡាញ់របស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទូទាំងប្រទេស ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ហើយថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាគដោយទឹកចិត្តសប្បុរសធម៌ របស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ទូទាំងរាជធានី-ខេត្ត ដែលបានចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដោយស្ម័គ្រចិត្ត។ តំណាងគ្រួសារសព ក៏បានថ្លែងអំណរអរគុណចំពោះទឹកចិត្ត និងការលះបង់ របស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សាប្រោសព្រំ ប្រសិទ្ធិពរជ័យ និងទទួលបាននូវពុទ្ធពរទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។