ព្រះវិហារ៖ នៅវេលាម៉ោង ១២ និង ២០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប បានសហការចុះបង្រ្កាបទីតាំងរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើប្រភេទតូច និងរឹបអូសឈើសន្និធិ មួយកន្លែងដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ និងបានចាប់យកវត្ថុតាងបម្រើឱ្យរោងសិប្បកម្មរួមមានតាបឈូស ចំនួន០២គ្រឿង, ម៉ាស៊ីនភ្លើង ចំនួន០១គ្រឿង ឌីណាម៉ូ5kw ចំនួន០១គ្រឿង និងឈើអារប្រភេទលេខ១(ផ្ចឹក) ចំនួន៣០៧សន្លឹក ស្មើនឹង៨.៣២៣(ប្រាំបីម៉ែត្រត្រីគុណ បីរយម្ភៃបី) ដោយនៅកន្លែងកើតហេតុពុំឃើញមានជនណាម្នាក់ចេញមុខមកអះអាងថាជាម្ចាស់រោងសិប្បកម្មកែច្នៃ និងម្ចាស់ឈើអារជារបស់ខ្លួនឡើយ ក្រុមការងារក៏បានជួលគោយន្ដចំនួន០៤គ្រឿង រថយន្ដ០១គ្រឿង កម្មករ០៨នាក់ ធ្វើការប្រមូលដឹកជញ្ជូនវត្ថុតាងល្មើសខាងលើយកមករក្សាទុកនៅស្នាក់ការថ្នាលបណ្ដុះកូនឈើស្រុកឆែប ដោយបានប្រគល់ជូនលោក គង់ ប៊ុនហ៊ួន នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកឆែប ជាអ្នកទទួលថែរក្សាបណ្តោះអាសន្ន ដើម្បីធ្វើសេចក្តីប្រកាសជូនដំណឹងស្វែងរកម្ចាស់រោងសិប្បកម្មកែច្នៃ និងម្ចាស់ឈើអារខាងលើនេះឲ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធី។