ព្រះវិហារ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឈនភាពការងារ កងរាជអាវុធហត្ថខែមិថុនា និងទិសដៅការងារខែ កក្កដាឆ្នាំ២០២២ ដោយមានសមាសភាពចូលរួមមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ប្រធានមន្ទីរទាំង៧ និងនាយការិយាល័យ ព្រមទាំងមេបញ្ជាការរងមូលដ្ឋាន ក្រុង/ស្រុក។