ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បត៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញកសាងកម្លាំងប្រចាំ ខែមិថុនា ទិសដៅបន្តខែកក្កដា ឆ្នាំ២០២២។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ស្នងការ, ស្នងការរង, លោកវរសេនីយ៍ នាយការិយាល័យចំណុះ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធផងដែរ ។