You are currently viewing ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពចាក់ទៅលើមិត្តភ័ក្រ្តរបស់ខ្លួន

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពចាក់ទៅលើមិត្តភ័ក្រ្តរបស់ខ្លួន

បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះ បណ្ដាលអោយរងរបួសធ្លាយពោះវៀនចេញមកក្រៅ នៅវេលាម៉ោង១៤និង៤៥នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមាត់អូរព្រំដែនកម្ពុជា ថៃ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាហត្ថក្រុងប៉ោយប៉ែត បានអោយដឹងថា យោងតាមពាក្យបណ្ដឹងលេខ៣៧ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ របស់ឈ្មោះវឿន ភឿន ភេទស្រី អាយុ៣០ឆ្នាំ ត្រូវជាប្អូនស្រីជីដូនមួយរបស់ជនរងគ្រោះឈ្មោះឆែ ឈិន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកប្ដឹងថា មានជំលោះមួយកើតឡើងដោយប្រើហិង្សា ដោយជនសង្ស័យយកកាំបិតចុងស្រួចចាក់មកលើជនរងគ្រោះបណ្ដាលអោយធ្លាយពោះវៀនចេញមកក្រៅ។

ភ្លាមៗនោះកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាប និងធ្វើការឃាត់ខ្លួនជនដៃដល់នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ហើយបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានប្រាប់អោយដឹងថា ជនសង្ស័យមានឈ្មោះ សុ ង៉ែត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក បានបញ្ជាក់ទៀតថា ក្រោយពីសមត្ថកិច្ចអាវុធហត្ថសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះឆែ ឈិន បណ្ដាលអោយរងរបួសធ្លាយពោះវៀនពិតប្រាកដមែន ព្រោះរូបគេបានផឹកស៊ីជាមួយគ្នាហើយមានជំលោះពាក្យសម្ដី ធ្វើអោយរូបគេខឹងយ៉ាងខ្លាំងទើបយកកាំបិតចុងស្រួចមកចាក់លើជនរងគ្រោះតែម្ដង។
ដោយ យោងតាមចម្លើយសារភាពនិងរួមជាមួយវត្ថុតាងដែលកម្លាំងអាវុធហត្ថដកហូតបានមានកាំបិតព័ណ៍ស ដងឈើប្រវែង២៨សង់ទីម៉ែត្រ១ដើមផងនោះ សមត្ថកិច្ចអាវុធហត្ថជំនាញបានធ្វើការចោទប្រកាន់ពីបទ ហិង្សាដោយចេតនា(មានស្ថានទម្ងន់) ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
%e1%9e%84%e1%9f%a1

%e1%9e%84%e1%9f%a2

%e1%9e%84%e1%9f%a3