ព្រៃវែង៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង អញ្ជើញដឹកនាំកិច្ចប្រជុំ ប្រតិភូកងទ័ពការពារព្រំដែន ខេត្តដុងថាប់ នៃធារណៈរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមកប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នំា២០២១ និងទិសដៅឆ្នំា២០២២ និងបន្តអនុវត្តន៍កិច្ចសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង (ព្រះរាជាណាចក្រកម្ពុជា) ជាមួយបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនខេត្តដុងថាប់ (សាធារណៈរដ្ឋសង្គមនិយមវៀតណាម) នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង ប្រធានមន្ទីរ ទាំង៧ ការិយាល័យចំណុះ។