You are currently viewing អាវុធហត្ថខេត្តកំពង់ឆ្នាំងសហការបង្ក្រាបបទល្មើសនេសាទ

អាវុធហត្ថខេត្តកំពង់ឆ្នាំងសហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំងចុះសហការបង្រ្កាបបទល្មើសនេសាទចំនួន០២គោលដៅនៅត្រង់ចំណុចសេះស្លាប់ ស្ថិតនៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុក បរិបូណ៌ ខេត្តកំពង់ឆ្នាំង និងគោលដៅទី២ នៅចំណុច វាលភក់ស្ថិតនៅក្នុងភូមិសាស្ត្រភូមិក្រម៉ាល់ ឃុំប្រឡាយមាស និងភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយលទ្ធផលរុះរើបាំងសាច់អួនចំនួន ១៦កន្លែង ប្រវែង១,៣៨០ម៉ែត្រ, លូសាច់អួនចំនួន ១៦មាត់, បង្គោលចំនួន ៩៥០ដើម, លែងត្រី ចម្រុះចំនួន ២០គីឡូ សម្ភារៈវត្ថុតាងបានកាប់បំផ្លាញចោលនៅនឹងកន្លែង ។