រតនគិរី៖ នៅវេលាម៉ោង ១៣:០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយលោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង និងមានការសម្របសម្រួលដោយ លោក កែវ ភក្តី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបានចុះបង្រ្កាបជាក់ស្តែងករណី ចែកចាយរក្សារទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី លទ្ធផលឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមសថ្លាចំនួន ០២កញ្ចប់, ទូរសព្ទដៃចំនួន ០៤ គ្រឿង, ម៉ូតូ០១គ្រឿង, ម៉ាស៊ីនថ្លឹងថ្នាំញៀន ០១គ្រឿង, អត្តសញ្ញាណប័ណ្ណ ០១សន្លឹក បណ្ណបើកបរ ០១សន្លឹក, កាតវីង ០១សន្លឹក, ប្រាក់រៀលចំនួន ៥,០០០ រៀល ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្ត កំពុងចាត់ការតាមនីតិវិធី។