កំពង់ឆ្នាំង៖ នៅវេលាម៉ោងប្រមាណ ០១:៣០ នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលឈ្មោះ គ្រី ហួង ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរឌីជេ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណីចោរកម្ម (កាច់កម៉ូតូ) មួយលើកយកម៉ូតូ ម៉ាក Beat ពណ៌សលាយក្រហមផ្លាកលេខ1Q. 8287 មួយគ្រឿងជិះយកទៅបាត់ ។ ពេលម្ចាស់ចេញមកវិញមិនឃើញម៉ូតូក៏មានការភ្ញាក់ផ្អើល ម្ចាស់ម៉ូតូបានទៅប្តឹងសមត្ថកិច្ចជួយតាមចាប់ជនល្មើស ក្រោយពីបានទទួលបានបណ្តឹងរបស់ជនរងគ្រោះកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខលេខ៥០០ បានចេញប្រតិបត្តិការស្ទាក់ឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ នៅចំណុច ស្នាក់ការសន្តិសុខលេខ៥០០ ស្ថិតក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងចាប់យកវត្ថុតាងម៉ូតូចំនួន ០២ គ្រឿងម៉ាក(ស៊ូរ៉ុស)អត់ពន្ធ ពណ៌ក្រហមលាយខ្មៅ(របស់ជនសង្ស័យ)និងម៉ូតូម៉ាក.Beat ពណ៌ក្រហមលាយសពាក់ស្លាកលេខព្រៃវែង1Q.8287 (របស់ជនរងគ្រោះ), ទូរស័ព្ទដៃ ចំនួន ០២គ្រឿង, ខ្សែដៃធ្វើពីលោហៈធាតុពណ៌ស ចំនួន ០១ ខ្សែ, ចិញ្ចៀនធ្វើពីលោហៈធាតុពណ៌ស ចំនួន ០១ វង់, បច្ចុប្បន្នម៉ូតូជនរងគ្រោះត្រូវបានប្រគល់ទៅអោយម្ចាស់ដើមវិញ ចំណែកជនសង្ស័យទាំង០២នាក់ និងវត្ថុតាងមួយចំនួនទៀតកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង។
កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីចោរកម្ម (កាច់កម៉ូតូ)
- Post author:Sery Vutha
- Post published:June 30, 2022
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប