ភ្នំពេញៈ រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅមុខអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើពិធីទទួលរថយន្តមួយគ្រឿងម៉ាក ISUZU ពីលោកវរសេនីយ៍ទោ មីកាអែល ហ្គីយៀម ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋាន
កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងអោយរដ្ឋាភិបាលនៃសាធារណៈរដ្ឋបារាំង ក្រោមអធិបតី លោក ឧត្តមសេនីយ៏ទោ ជួន ជឿន ស្នងការ ស្នងការដ្ឋានសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជហអាវុធត្ថលើផ្ទៃប្រទេស៕