You are currently viewing ឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្ដូរមុខតំណែង បំពាក់ឋានន្តរសក្តិជូនយោធិន

ឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្ដូរមុខតំណែង បំពាក់ឋានន្តរសក្តិជូនយោធិន

កំពង់ចាម៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្ដូរមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងនាយ នាយរងនៃកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត។