កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក អនុសេនីយ៍ទោ ហឿន មាស មេបញ្ជាការរងស្រុកបរិបូណ៌ បានចុះសហការជាមួយកម្លាំងចម្រុះបង្រ្កាបបទល្មើសនេសាទ ត្រង់ចំណុចកោះអាចម៌ ស្ថិតនៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងដោយបានរុះរើរបាំងសាច់អួនចំនួន ០៥កន្លែង ប្រវែង៤០០ម៉ែត្រ, លូសាច់អួនចំនួន០៤មាត់, បង្គោលចំនួន៣០០ដើម, លែងត្រីចម្រុះចំនួន១០គីឡូក្រាម សម្ភារៈ និងវត្ថុតាង បានកាប់បំផ្លាញនៅនឹងកន្លែង។