យោងតាមអនុសាន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្ដមសេនីយ៍ទោ តាវ គារី នាយសេនាធិការរង ព្រមទាំងលោក ឧត្ដមសេនីយ៍ត្រី ញឹម សីលា ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ឱ្យនាយ នាយរងអាវុធហត្ថទាំងអស់ យកចិត្តទុកដាក់លើសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ ជាក់ស្តែងលោក វរសេនីយ៍ឯក ហ៊ង បូរិទ្ធ នាយការិយាល័យបំភ័ន្ទអក្ខរៈ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកថវិការដែលបានមកពីរការចូលរួមពីនាយ នាយរងក្នុងការិយាល័យ សរុបថវិកាចំនួន ៣,០០០,០០០រៀល ប្រគល់ជូនលោក វរសេនីយ៍ត្រី ឆុន សុភ័ក្ដ្រ ជំនួយការការិយាល័យបំភ័ន្ដអក្ខរៈ ដើម្បីជួយសំរួលថ្លៃសំរាកព្យាបាលជំងឺផងដែរ ។