ភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថ ឆមាសទី១ ទិសដៅការងារកងរាជអាវុធហត្ថ ឆមាសទី២ ឆ្នាំ២០២២។ កិច្ចប្រជុំនេះ មានរបៀបវារៈ ៣ ទី១ អានរបាយការណ៍ការងារកងរាជអាវុធហត្ថ ឆមាសទី១ ទិសដៅ ឆមាសទី២ ដោយលោកឧត្តមសេនីយ៍ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទី២ ការចូលរួមមតិយោបល់ ពិភាក្សា អង្គប្រជុំ និងទី៣ នាយឧត្តមសេនីយ៍ មេបញ្ជាការ មានមតិយោបល់ បូកសរុប។ វត្តមាន ចូលរួមមាន ឧត្តមសេនីយ៍ មេបញ្ជាការរង នាយសេនាធិការ ស្នងការ ស្នងការង វរសេនីយ៍ នាយការិយាល័យ ចំណុះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី-ខេត្ត តាមរយៈ Video Conference។