កំពង់ឆ្នាំង៖ នៅវេលាម៉ោង ៨:០០នាទីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថដឹកនាំដោយ លោកអនុសេនីយ៍ទោ ហឿន មាស មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ បានចុះសហការជាមួយកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរិបូណ៌ ដឹកនាំដោយលោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ បានចុះបង្រ្កាបបទល្មើសនេសាទ ត្រង់ចំណុចកំពង់ព្រះ ស្ថិតនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងសាច់អួនចំនួន០២កន្លែង ប្រវែង៤០០ម៉ែត្រ លូសាច់អួនចំនួន ០២ម៉ែត្រ បង្គោលចំនួន ១៥០ដើម និងបានលែងត្រីចម្រុះចំនួន ០៥គីឡូក្រាម។ ចំពោះសម្ភារៈ និងវត្ថុតាងទាំងអស់ បានកាប់បំផ្លាញនៅនឹងកន្លែង។