ឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ និងមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង/ស្រុក។