កណ្តាលៈ នៅវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះធំ សហការជាមួយមន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុច បឹងតូច បឹងធំ ដែលស្ថិតក្នុងភូមិព្រែកទន្លា ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។
បើតាមប្រភពពត៌មានពី លោក ពង សាង មន្ត្រី កងរាជអាវុធហត្ថខេត្តកណ្តាល បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. លបប្រើស ចំនួន១៤០ ដុំ
០២.សៃយ៉ឺនស្បៃមុង ចំនួន១១៣០មាត់ឡូ
០៣. របាំងស្បៃមុង ប្រវែង ១៣១០០ម៉ែត្រ
០៤.បង្គោលស្មាច់ចំនួន ១០៣៩ដើម
០៥. ចាក់ប្រលែងកូនត្រី ចំនួន ២៣០គីឡូក្រាម
០៦. លបដាក់ក្តាម ចំនួន ២៥លប។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។