ភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារផ្ទេរ-ប្រគល់យោធិននៃកងរាជអាវុធហត្ថចល័ត។ ពិធីនេះដែរមានការចូលរួមពីលោកនាយសេនាធិការរង, ស្នងការ, ស្នងការរង, នាយការិយាល័យ, នាយកវិទ្យាស្ថាន, នាយករងសាលា, និងការិយាល័យ មេបញ្ជាការកងឯកភាពដែលមានការពាក់ព័ន្ធ ព្រមទាំងនាយអាវុធមួយចំនួនផងដែរ ៕