កពង់ចាម៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមានការដឹកនាំ សម្របសម្រួលផ្ទាល់ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើស ករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ដោយបានចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថចាត់ការតាមនីតិវិធី។