កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ ដឹកនាំដោយ លោក អនុសេនីយ៍ទោ ហឿន មាស មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសនេសាទត្រង់ចំណុចកោះក្ងាន ស្ថិតនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយបានរុះរើបាំងសាច់អួនចំនួន ០២កន្លែង ប្រវែង១៥០ម៉ែត្រ លូសាច់អួនចំនួន០២មាត់ បង្គោលចំនួន២០០ដើម ចំណែកសម្ភារៈ និងវត្ថុតាងទាំងអស់ត្រូវបានកាប់បំផ្លាញនៅនឹងកន្លែង និងបានលែងត្រីចម្រុះចំនួន១០គីឡូក្រាមផងដែរ។